ខ្មែរប៉ុស្ដិ៍ Close

បាតុកម្មបង្ហាញពីភាពវឹកវរនៅទីក្រុងឡុងប៊ិច ឈានដល់ការវាយកម្ទេចដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឆក់ឱកាសគាស់ហាងទំនិញឯកជន (វីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
បាតុកម្មបង្ហាញពីភាពវឹកវរនៅទីក្រុងឡុងប៊ិច ឈានដល់ការវាយកម្ទេចដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឆក់ឱកាសគាស់ហាងទំនិញឯកជន (វីដេអូ) បាតុកម្មបង្ហាញពីភាពវឹកវរនៅទីក្រុងឡុងប៊ិច ឈានដល់ការវាយកម្ទេចដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឆក់ឱកាសគាស់ហាងទំនិញឯកជន (វីដេអូ)

មកទល់ពេលនេះបាតុកម្មតវ៉ានៅសហរដ្ឋ អាមេរិក ដែលកើតឡើងក្រោយការស្លាប់របស់លោក George Floyd នៅតែកំពុងបន្តអស់រយៈពេលប្រមាណមួយសប្តាហ៍មកហើយ។ យ៉ាងណាមិញ បាតុកម្មមិនបានប្រព្រឹត្តទៅដោយសន្តិវិធីត្រឹមត្រូវនោះទេ គឺវារួមមានទាំងការប្រើអំពើហិង្សាយ៉ាងសាហាវ វាយកម្ទេច-ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការឆក់ឱកាសគាស់ហាងជនស្លូតត្រង់ដើម្បីលួចយកទំនិញថែមទៀត។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ថា ទ្រព្យសម្បត្តិព្រមទាំងអាជីវកម្មមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ក៏បានរងការបំផ្លិចបំផ្លាញ ដោយសារតែព្យុះបាតុកម្មទាម ទារយុត្តិធម៌នេះ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានាទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។ ស្ថានឯកអគ្គរាជទូត ក៏បានអំពាវនាវឱ្យកាត់បន្ថយការចេញទៅក្រៅផងដែរ។

នេះជាទិដ្ឋភាពនៃបាតុកម្ម និងភាពវឹកវរនៅទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វរញ៉ា (California) របស់សហរដ្ឋអាមេរិក៖

អត្ថបទទាក់ទង