ខ្មែរប៉ុស្ដិ៍ Close

ក្រុមយុវជនដែលចាកចេញពីបក្សប្រឆាំង បង្ហើបថាពួកគេធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបដិវត្តន៍ពណ៌

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 70
ក្រុមយុវជនដែលចាកចេញពីបក្សប្រឆាំង បង្ហើបថាពួកគេធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបដិវត្តន៍ពណ៌ ក្រុមយុវជនដែលចាកចេញពីបក្សប្រឆាំង បង្ហើបថាពួកគេធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបដិវត្តន៍ពណ៌

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា ក្រុមយុវជនដែលបានចាកចេញពីបក្សប្រឆាំងកន្លងមក បានបង្ហើបឱ្យដឹងថា ពួកគេធ្លាប់ទៅសហរដ្ឋអាមេរិកដើម្បីទទួលការបណ្តុះបណ្តាលធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ុន្កែនៅរយៈកាលក្រោយនេះក្រុមយុវជនដែលធ្លាប់ប្រឆាំងទាំងនោះ បានសម្រេចចិត្តចាកចេញពីគណបក្សប្រឆាំង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែមើលឃើញថា គណបក្សប្រឆាំង ដែលពួកខ្លួនដើរតាមមិនបានការសោះកន្លងមក ឃើញតែធ្វើសកម្មភាពបំផ្លិចបំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជន។

ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី បានលើកឡើងថាក្នុងសង្គមប្រជាធិបតេយ្យអ្នកគួរបើកសេរីភាពឲ្យយុវជនទាំងនោះសម្រេចចិត្ត មិនគួរប្រមាថម៉ាក់ងាយគ្នាឡើយ ជាពិសេសពេលគេចាកចេញឈប់គាំទ្រខ្លួន៕

អត្ថបទទាក់ទង