ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះនេត្រព្រះ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះនេត្រព្រះ» រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះនេត្រព្រះ»

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះនេត្រព្រះ» ដែលមានផ្ទៃដីទំហំ ១៣​ (ដប់បី)​ហិចតា​​ ស្ថិតក្នុង​ភូមិសាស្រ្ត​ឃុំព្រះនេត្រព្រះ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។

អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

  • ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់
  • កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ
  • ការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះសម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគម្រាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន
  • ផ្ដល់សេវាកម្មធម្មជាតិនិងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
  • លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់

រដ្ឋាភិបាល បានកំណត់អោយក្រសួងបរិស្ថានមានសមត្ថកិច្ចក្នុងការរៀបចំនិងគ្រប់គ្រង តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះនេត្រព្រះ​» នេះ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាខេត្តបន្ទាយមានជ័យ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន៕

អត្ថបទទាក់ទង