ខ្មែរប៉ុស្ដិ៍ Close

លោក សាន វិសាល ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល លើការងារស្តារផ្លូវឡើងវិញចំនួន ២ គម្រោង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
លោក សាន វិសាល ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល លើការងារស្តារផ្លូវឡើងវិញចំនួន ២ គម្រោង លោក សាន វិសាល ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល លើការងារស្តារផ្លូវឡើងវិញចំនួន ២ គម្រោង

នៅថ្ងៃទី ៣ និងទី ៤ ខែមិថុនា ឆ្នាំ២០២១ លោក សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល លើការងារស្តារផ្លូវឡើងវិញចំនួន ២ គម្រោង រួមមាន៖

  1. គម្រោងទី ១ : ការងារស្តារឡើងវិញផ្លូវក្រាលល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ៩ ៣០០ម ទទឹង ០៤ម និងសាងសង់លូមូលមុខបីចំនួន ១ កន្លែង ស្ថិតនៅភូមិនិមិត្ត ៤ ឃុំនិមិត្ត ក្រុងប៉ោយប៉ែត ទៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
  2. គម្រោងទី ២ : ការងារស្តារឡើងវិញផ្លូវក្រាលល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១០ ៥០០ម ទទឹង ៥,៥ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខបីចំនួន ១ កន្លែង លូមូលមុខបីចំនួន ៦ កន្លែង និងលូមូលមុខមួយចំនួន ៤ កន្លែង ស្ថិតនៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ទៅភូមិក្បាលខ្ទីង ឃុំបុសស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

គម្រោងទាំង ២ ខាងលើនេះ អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក (ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា) ប្រើប្រាស់ថវិកាជំពូក ២១។ ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃ ១០០% លើគម្រោងទាំងពីរនេះ៕

អត្ថបទទាក់ទង