ខ្មែរប៉ុស្ដិ៍ Close

លោកត្រាំ ថាលោកឈប់ប្រើថ្នាំ Hydroxychloroquine ដើម្បីការពារខ្លួនពីកូវីដ-១៩ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
លោកត្រាំ ថាលោកឈប់ប្រើថ្នាំ Hydroxychloroquine ដើម្បីការពារខ្លួនពីកូវីដ-១៩ហើយ លោកត្រាំ ថាលោកឈប់ប្រើថ្នាំ Hydroxychloroquine ដើម្បីការពារខ្លួនពីកូវីដ-១៩ហើយ

លោកប្រធានាធិបតីអាមេរិកបានថ្លែងអោយដឹងនៅក្នុងសន្និសីទប្រចាំថ្ងៃស្ដីអំពីមេរោគកូវីដ-១៩ថា លោកឈប់ប្រើថ្នាំ Hydroxychloroquine ដើម្បីការពារខ្លួនលោកកុំអោយឆ្លងជំងឺកូវីដ-១៩ហើយ។

លោកបានថ្លែងថា «ឈប់ហើយ ខ្ញុំឈប់ប្រើវាហើយ។ និយាយអញ្ចឹង ខ្ញុំឈរនៅទីនេះអត់កើតអីផង»។

គួរបញ្ជាក់ថា ថ្នាំ Hydroxychloroquine ត្រូវបានគេប្រើដើម្បីព្យាបាលអ្នកជំងឺគ្រុនចាញ់ ហើយមួយរយៈកន្លងមកនេះ វាត្រូវបានគេយកទៅសាកល្បងព្យាបាលលើអ្នកជំងឺកូវីដ-១៩ និងអះអាថាវាបានជួយអោយអ្នកជំងឺអាចជាសះស្បើយបានលឿនជាងការព្យាបាលធម្មតាបានពី ៣ ទៅ ៤ថ្ងៃ។

អត្ថបទទាក់ទង