ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ សម្រេចផ្លាស់ប្ដូរការរៀបចំ «ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០» ដោយរៀបចំផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានាវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 25
ក្រសួងការងារ សម្រេចផ្លាស់ប្ដូរការរៀបចំ «ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០» ដោយរៀបចំផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានាវិញ ក្រសួងការងារ សម្រេចផ្លាស់ប្ដូរការរៀបចំ «ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០» ដោយរៀបចំផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានាវិញ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្តូរការរៀបចំ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ នៅអគារពិពណ៌ពាណិជ្ជកម្មកោះពេជ្រ A-F មកធ្វើការរៀបចំផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

សេចក្ដីជូនដំណឹង របស់ក្រសួងការងារ បានបញ្ជាក់ថា «ក្រសួង សូមធ្វើការផ្លាស់ប្តូរ ការរៀបចំទិវាជាតិនេះ មកធ្វើការរៀបចំផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩»។

ក្រសួង នឹងរៀបចំផលិតឯកសារ រូបភាព និងវីដេអូពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់អបអរសាទរទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ និងផ្សព្វផ្សាយនៅតាមស្ថានីយវិទ្យុ ទូរទស្សន៍ និង បណ្ដាញសង្គមនានា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងការងារខាងក្រោម៖

អត្ថបទទាក់ទង