ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ថៃគ្រោងដាក់អោយប្រើប្រាស់ប្រព័ន្ធជ្រើសរើសពលករតាម Online នៅចុងឆ្នាំនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 18
កម្ពុជា-ថៃគ្រោងដាក់អោយប្រើប្រាស់ប្រព័ន្ធជ្រើសរើសពលករតាម Online នៅចុងឆ្នាំនេះ កម្ពុជា-ថៃគ្រោងដាក់អោយប្រើប្រាស់ប្រព័ន្ធជ្រើសរើសពលករតាម Online នៅចុងឆ្នាំនេះ

កម្ពុជា-ថៃគ្រោងដាក់អោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ជ្រើសរើសពលករតាម Online នៅចុងឆ្នាំនេះ ដើម្បីសម្រួលភាពងាយស្រួលក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ មានភាពរហ័យ និងអាចកាត់បន្ថយការចំណាកស្រុក។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារ និងគ្រប់គ្រងពលករ កម្ពុជាធ្វើការនៅព្រះរាជាណាចក្រថៃរវាងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមជ្រើសរើសពលករកម្ពុជា និងសមាគមទំនាក់ទំនង កម្ពុជា-ថៃ នៅសណ្ឋាគារ ដឹក្រេដឌូក រាជធានីភ្នំពេញនារសៀលថ្ងៃទី៧ ខែវិច្ឆិកានេះលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថាការដាក់អោយដំណើរការប្រើប្រាស់ប្រព័ន្ធអនឡាញនេះដើម្បីសម្រូលដល់ដំណើរការបញ្ជូន និងទទួលពលករបានស្រួលកាត់បន្ថយពេលវេលាយ៉ាងច្រើន ជាពិសេសភាគីថៃនឹងកាត់បន្ថយរយះពេលពីប្រមាណ ៣ខែមកត្រឹម២សប្តាហ៍ ចាប់ពីការស្នើសុំការប្រើប្រាស់ពលករបរទេស (កូតា) ដល់ការបញ្ជូនពលករមកធ្វើការព្រមទាំងកាត់បន្ថយបែបបទឯកសារដោយប្រើប្រាស់តាមប្រព័ន្ធអេឡិច-ត្រូនិកជំនួសវិញ។

លោកបញ្ជាក់ថា ក្រៅពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ តាមប្រព័ន្ធអនុស្សរណៈយោគយល់គ្នាអោយមានភាពរហ័សនេះ ក៏បានបញ្ជៀសការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានគ្មានឯកសារ និងចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែនផងដែរ។ លោកស្នើសមាគមពិចារណាក្នុងការរៀបចំផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានៅតាមតំបន់ក្នុងប្រទេសថៃ ដែលអាចអោយពលករកម្ពុជាស្នាក់នៅបណ្តោះអាសន្នក្នុង អំឡុងពេលប្តូរការងារ ឬរង់ចាំការដោះស្រាយវិវាទជាមួយនិយោជក។សូមញ្ជាក់ អគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអគ្គ-នាយកដ្ឋានការងារនៃក្រសួងការងារថៃ កំពុងធ្វើការសាកល្បងកម្មវិធី (Testing) ដាក់អោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការបញ្ជូននិងទទួលពលករតាមប្រព័ន្ធអនឡាញ (MOU Online) ដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ៕