ខ្មែរប៉ុស្ដិ៍ Close

អង់គ្លេសនិងចិនចាប់ដៃគ្នាបង្កើតឧបករណ៍តេស្តរកមេរោគកូវីដ-១៩ដែលនឹងបង្ហាញលទ្ធផលក្នុងពេលតែ ៣០នាទី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
អង់គ្លេសនិងចិនចាប់ដៃគ្នាបង្កើតឧបករណ៍តេស្តរកមេរោគកូវីដ-១៩ដែលនឹងបង្ហាញលទ្ធផលក្នុងពេលតែ ៣០នាទី អង់គ្លេសនិងចិនចាប់ដៃគ្នាបង្កើតឧបករណ៍តេស្តរកមេរោគកូវីដ-១៩ដែលនឹងបង្ហាញលទ្ធផលក្នុងពេលតែ ៣០នាទី

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford បានបង្ហើបអោយដឹងពីការចាប់ដៃគ្នាជាមួយនឹងមន្ទីរពិសោធន៍មួយរបស់ចិនដើម្បីបន្ថែមប្រេសិទ្ធភាពអោយការច្នៃប្រឌិតឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩។

អ្នកជំនាញនៅសាកលវិទ្យាល័យ Oxford កំពុងតែធ្វើការយ៉ាងលំបាកក្នុងការផលិតនូវឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ដែលអាចធ្វើតេស្តដោយខ្លួនឯងបាន និងពុំចាំបាច់បញ្ជូនបន្តទៅមន្ទីរពិសោធន៍នោះទេ។

បើតាមការអោយដឹងពីសាកលវិទ្យាល័យ Oxford ខ្លួនបានចាប់ដៃសហការជាមួយនឹងអ្នកវិទ្យាសាស្ត្រចំនួន ៦០រូបនៅឯមន្ទីពិសោធន៍មួយកន្លែងក្នុងទីក្រុងសៀងហៃដែលអាចអនុញ្ញាតអោយពួកគេអាចប្ដូរវេនគ្នាក្នុងការគោរពតាមវិធានការបិទខ្ទប់ប្រទេសរវាងប្រទេសទាំងពីរ។

អ្នកវិទ្យាសាស្ត្រម្នាក់នៃសាកលវិទ្យាល័យ Oxford បានលើកឡើងថា កាលពីពេលដែលចិនបានបិទខ្ទប់ប្រទេស អ្វីៗបានប្ដូរមកធ្វើនៅអង់គ្លេស តែពេលនេះអ្វីៗត្រូវត្រឡប់យកទៅធ្វើបន្តនៅចិនវិញ៕

 

អត្ថបទទាក់ទង