ខ្មែរប៉ុស្ដិ៍ Close

លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសឯកឧត្តម គី តិច

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 104
លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសឯកឧត្តម គី តិច លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសឯកឧត្តម គី តិច

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ខាន់ សុវណ្ណ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៃកម្មវិធី Live show ហើយធ្លាប់បានអនុញ្ញាតឱ្យបានបន្តផ្ទាល់នៅក្នុងវិទ្យុបាយ័ន បានសរសរលិខិតសុំទោសឯកឧត្តម គី តិច ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖

លិខិតសុំទោស

ខ្ញុំបាទ ខាន់ សុវណ្ណ សូមគោរពសុំទោសចំពោះឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដោយខ្ញុំបានលើកឡើងនៅក្នុងឡាយសូ កាលពីយប់ថ្ងៃទី១៨ ថា : មេធាវី ដែលជាអ្នកចេះច្បាប់បែរជា យករឿងក្តី ទៅធ្វើជាជំនួញ… និង បានលើកឈ្មោះ ឯកឧត្តម គី តិច ថាជាប្រធានគណៈមេធាវីបច្ចុប្បន្ន ដែលការនេះនាំឲ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់ភាពត្រឹមត្រូវ ស្អាតស្អំ របស់ក្រុមមេធាវី និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបច្ចុប្បន្ននេះ ឯកឧត្តមគី តិច កំពុងដឹកនាំក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមឯកឧត្តម និងក្រុមមេធាវីស្ម័គ្រចិត្ត មេត្តាអភ័យទោសដល់រូបខ្ញុំបាទផង៕

ភ្នំពេញ.ថ្ងៃទី២៣.៥.២០២០
ខាន់ សុវណ្ណ

អត្ថបទទាក់ទង