លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រមធ្វើសាក្សីក្នុងការភ្នាល់របស់លោក ខាន់ សុវណ្ណ ចំពោះការប្រកាសចូលស្រុកខ្មែរនៅថ្ងៃ ៩ វិច្ឆិកា របស់ សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រមធ្វើសាក្សីក្នុងការភ្នាល់របស់លោក ខាន់ សុវណ្ណ ចំពោះការប្រកាសចូលស្រុកខ្មែរនៅថ្ងៃ ៩ វិច្ឆិកា របស់ សម រង្ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រមធ្វើសាក្សីក្នុងការភ្នាល់របស់លោក ខាន់ សុវណ្ណ ចំពោះការប្រកាសចូលស្រុកខ្មែរនៅថ្ងៃ ៩ វិច្ឆិកា របស់ សម រង្ស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រមធ្វើសាក្សីក្នុងការភ្នាល់តាមសំណើររបស់អង្គព្រោកប្រាជ្ញ (ខាន់ សុវណ្ណ) ជុំវិញរឿងលោក សម រង្ស៊ី ប្រកាសចូលស្រុកខ្មែរ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបញ្ជាក់ពីទីតាំងលុយត្រូវប្រគល់ជូននៅក្នុងពន្ធនាគារ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់តាមរយៈការ comment នៅក្នុងការ live facebook របស់លោក ខាន់ សុវណ្ណ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ យ៉ាងដូច្នេះថា «ខ្ញុំយល់ព្រមធ្វើសាក្សីក្នុងការភ្នាល់នេះ។​ លុយត្រូវប្រគល់ជូននៅក្នុងពន្ធនាគារនាថ្ងៃ៩ ខែវិច្ឆិកា ២០១៩»។

គួរបញ្ជាក់ថា លោក ខាន់ សុវណ្ណ ប្រកាសភ្នាល់ជាមួយលោក សម រង្ស៊ី ក្នុងចំនួនទឹកប្រាក់ ១ លានដុល្លារសហរដ្ឋអាមេរិក ហើយបើសិនលោក ខាន់ សុវណ្ណ ឈ្នះការភ្នាល់នេះ លោកយកត្រឹមតែ ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

បញ្ចេញមតិ
អត្ថបទទាក់ទង