ខ្មែរប៉ុស្ដិ៍ Close

លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 103
លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ខាន់ សុវណ្ណ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៃកម្មវិធី Live show ហើយធ្លាប់បានអនុញ្ញាតឱ្យបានបន្តផ្ទាល់នៅក្នុងវិទ្យុបាយ័ន បានសរសរលិខិតសុំទោសគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖

លិខិតសុំព្រះរាជទានទោសរបស់ខ្ញុំព្រះករុណាខ្ញុំបាទ ខាន់ សុវណ្ណ សូមក្រាបថ្វាយបង្គំគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា!

តាមរយៈការបង្ហោះអត្ថបទមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខាន់ សុវណ្ណ ដែលជាការខុសឆ្គង និងបណ្ដាលឲ្យមានការប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

ខ្ញុំព្រះករុណាសូមទទួលយកកំហុសនេះ និងសូមសំដែងការសោកស្ដាយចំពោះអ្វីដែលបានកើតឡើងដោយខ្វះការពិចារណា និងសុំព្រះរាជទានទោសពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ សូម គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាព្រះរាជទានទោស និងប្រោសប្រណីដល់ទូលបង្គំខ្ញុំព្រះករុណាខ្ញុំ។

ភ្នំពេញ.ថ្ងៃទី២៣.៥.២០២០
ខាន់ សុវណ្ណ

អត្ថបទទាក់ទង