វិទ្យុបាយ័ន នឹងធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីឡាយសូរបស់អង្គព្រោកប្រាជ្ញតាមផេកហ្វេសប៊ុក តាមរលកធាតុអាកាស FM 95 MHz

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ |
វិទ្យុបាយ័ន នឹងធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីឡាយសូរបស់អង្គព្រោកប្រាជ្ញតាមផេកហ្វេសប៊ុក តាមរលកធាតុអាកាស FM 95 MHz វិទ្យុបាយ័ន នឹងធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីឡាយសូរបស់អង្គព្រោកប្រាជ្ញតាមផេកហ្វេសប៊ុក តាមរលកធាតុអាកាស FM 95 MHz

វិទ្យុបាយ័ន ដោយមានកិច្ចសហការជាមួយនឹងអង្គព្រោកប្រាជ្ញ នឹងធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីឡាយសូរបស់អង្គព្រោកប្រាជ្ញតាមផេកហ្វេសប៊ុក ក្នុងវិទ្យុបាយ័នតាមរលកធាតុអាកាស FM 95 MHz នាវេលាម៉ោង ៦ និង៣០នាទី ដល់ម៉ោង ២១ និង០០នាទីយប់ ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តទៅ។ នេះបើយោងតាមការបង្ហោះលើហ្វេសប៊ុក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ របស់លោក ខាន់ សុវណ្ណ ដែលជាស្ថាបនិកអង្គព្រោកប្រាជ្ញ។

សូមជម្រាបជូនថា អង្គព្រោកប្រាជ្ញ គឺជាក្រុមមួយដែលបង្កើតឡើងដើម្បីជជែកពីបញ្ហានានាដែលកើតមានឡើងក្នុងសង្គម និងផ្តល់ជាគំនិតយោបល់រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីមានវិធានការទប់ និងដោះស្រាយបញ្ហានានា។

គួរបញ្ជាក់ជូនដែរថា កិច្ចសហការរវាងវិទ្យុបាយ័ន និងអង្គព្រោកប្រាជ្ញ គឺដើម្បីឲ្យប្រជាពលរដ្ឋនៅតាមភូមិឋានឆ្ងាយៗ បានដឹងពីព្រឹត្តិការណ៍ថ្មីៗ ព្រឹត្តិការណ៍ពិត ដែលកើតមានឡើងនៅក្នុងសង្គម ដោយគ្រាន់តែលោកអ្នកបើកវិទ្យុបាយ័នស្តាប់តាមរយៈរលកធាតុអាកាស FM 95MHz ក្នុងរាជធានីភ្នំពេញ និងស្ថានីយផ្សាយបន្តផ្ទាល់នៅតាមបណ្តាខេត្តនានាទូទំាងព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រិយមិត្តអ្នកស្តាប់វិទ្យុបាយ័ន រង់ចាំស្តាប់ដោយមេត្ត្រី!

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង