ខ្មែរប៉ុស្ដិ៍ Close

លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ខាន់ សុវណ្ណ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៃកម្មវិធី Live show ហើយធ្លាប់បានអនុញ្ញាតឱ្យបានបន្តផ្ទាល់នៅក្នុងវិទ្យុបាយ័ន បានសរសរលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖

លិខិតសុំទោស

ខ្ញុំបាទខាន់ សុវណ្ណ សូមគោរពសុំទោសចំពោះការលើកឡើងក្នុងឡាយសូកាលពីព្រឹកមុិញនេះករណីដែលថាខ្ញុំបាទមិនចង់ផ្សាយសម្លេងក្នុងវិទ្យុបាយ័នដោយខ្លួនឯងនោះគឺជាការកុហកទេ។ ធាតុពិតសម្តេចនាយកលោកពិតជាបានដកសិទ្ធិមិនឲ្យខ្ញុំបាទផ្សាយលើប្រព័ន្ធវិទ្យុបាយ័នពិតប្រាកដមែនហើយ។

អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ និងប្រជាពលរដ្ឋខ្មែរមេត្តាអភ័យទោសដល់រូបខ្ញុំបាទផងដែលមានចេតនាផ្សាយនិយាយខុសពីការពិត។

ភ្នំពេញ.ថ្ងៃទី២៣.៥.២០២០

ខាន់ សុវណ្ណ

អត្ថបទទាក់ទង