ខ្មែរប៉ុស្ដិ៍ Close

លោក Patrick Murphy អរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងឆាប់រហ័សរបស់ក្រសួងយុត្តិធម៌កន្លងមក

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 179

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត ដើម្បីទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងឆាប់រហ័សរបស់ក្រសួងយុត្តិធម៌កន្លងមក ក្នុងការអនុវត្តច្បាប់ ជាពិសេសកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបត្យាប័ន ការការពារកុមារ ការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធប្រល័យលោក និងដំណើរការនៃកិច្ចស៊ើបអង្កេតលើករណីមួយចំនួន។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយបន្ថែមទៀត ដោយផ្តោតលើការអនុវត្តច្បាប់ និងការអភិវឌ្ឍធនធានមនុស្ស ៕

អត្ថបទទាក់ទង