ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ដាក់វិធានការបន្ថែមហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីទប់ស្កាត់កង្វះខាតស្បៀងក្នុងរដូវកាលប្រយុទ្ធប្រឆាំងជំងឺកូវីដ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 204
សម្តេចតេជោ ហ៊ុន សែន ដាក់វិធានការបន្ថែមហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីទប់ស្កាត់កង្វះខាតស្បៀងក្នុងរដូវកាលប្រយុទ្ធប្រឆាំងជំងឺកូវីដ សម្តេចតេជោ ហ៊ុន សែន ដាក់វិធានការបន្ថែមហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីទប់ស្កាត់កង្វះខាតស្បៀងក្នុងរដូវកាលប្រយុទ្ធប្រឆាំងជំងឺកូវីដ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានដាក់ចេញវិធានការឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ខណៈដែលការរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំងឡើង។

វិធានការនេះ គឺជាវិធានការបន្ថែម ក្នុងគោលបំណងរក្សាសន្តិសុខស្បៀង ខណៈដែលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានហាមឃាត់មិនឱ្យការនាំចេញអង្ករ និងស្រូវ ទៅក្រៅប្រទេសផងដែរ លើកលែងតែប្រភេទអង្ករសែនក្រអូបតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថាយ៉ាងដូច្នេះថា៖ «ដើម្បីចៀសវាងការឡើងថ្លៃត្រី ត្រីក៏គួរតែត្រូវបានរក្សាទុកដោយក្នុងដំណាក់កាលនេះ គួរតែហាមឃាត់នូវការនាំចេញត្រីទៅក្រៅប្រទេសផងដែរ កន្លងទៅយើងមិនបានហាមឃាត់ទេ គឺយើងហាមតែស្រូវនិងអង្ករ ក៏ប៉ុន្តែអាចនឹងមានការនាំចេញត្រី អញ្ចឹងសុំឲ្យត្រីបង្វិលមកលក់នៅក្នុងទីផ្សារ»។

ទន្ទឹមគ្នានឹងការហាមឃាត់ការនាំចេញត្រីនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងនោះតម្រូវមានការស្តុកទុកបម្រុងម៉ាសចំនួន ១០លានម៉ាស់ថែមទៀត ត្រៀមបម្រុងសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំផ្លេទៀត និងម៉ាស N95 ចំនួន៥ពាន់ម៉ាស់បន្ថែមទៀតផងដែរ។ ក្រៅពីនោះ សម្រាប់អាល់កុលលាងដៃវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យផលិតទុកឱ្យបាន១លានលីត្រ ដើម្បីការពារមិនឲ្យមានការខ្វះខាត។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១១៤ករណី ក្នុងនោះមាន៤៩ករណី ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ ខណៈដែលអ្នកជំងឺចំនួន៦៥នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យមួយចំនួននៅកម្ពុជា៕

អត្ថបទទាក់ទង