ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរស្ថាប័នសារព័ត៌មានដែលបានខិតខំបំពេញការងារ ក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបានយល់ដឹងពីជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរស្ថាប័នសារព័ត៌មានដែលបានខិតខំបំពេញការងារ ក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបានយល់ដឹងពីជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរស្ថាប័នសារព័ត៌មានដែលបានខិតខំបំពេញការងារ ក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបានយល់ដឹងពីជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានរបស់យើងទាំងអស់ដែលបានខិតខំបំពេញការងារក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបានយល់ដឹង និងស្វែងយល់អំពីព្រឹត្តិការណ៍នានាដែលកំពុងកើតឡើងទាំងនៅក្នុងប្រទេសនិងនៅលើសកលលោកជាពិសេសព័ត៌មានពាក់ព័ន្ធនឹងការឆ្លងរាលដាលជាសកលនៃវីរុសកូវីដ-១៩ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅស្ទើរទូទាំងសកលលោកជាពិសេសនៅប្រទេសលោកខាងលិច និងនៅបណ្តាប្រទេសមួយចំនួនទៀតដែលធ្វើឱ្យចំនួនអ្នកស្លាប់ និងអ្នកឆ្លងវីរុសដ៏កាចសាហាវមួយនេះកាន់តែធ្ងន់ធ្ងរទៅៗ។ លោកបានលើកឡើងដូចនេះនៅក្នុងសារលិខិតអបអរសាទរក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ឆ្នាំ២០២០។

នៅក្នុងសារលិខិតដដែលនោះ បានឱ្យដឹងថា នៅកម្ពុជា ការឆ្លងវីរុសកូវីដ-១៩ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង ដែលអ្នកឆ្លងមានអត្រាទាបបំផុត ហើយអ្នកជំងឺភាគច្រើនគឺជាជនជាតិបរទេសដែលជាករណីចម្លងមកពីខាងក្រៅពុំទាន់មានករណីឆ្លងរាលដាលក្នុងសហគមន៍ទេ។ ចំណែកអ្នកជាសះស្បើយគិតមកដល់ថ្ងៃនេះបានជិត ១០០% ហើយក៏ពុំមានមនុស្សស្លាប់ដោយសារករណីជំងឺនេះដែរ។

នៅក្នុងសារលិខិត បានគូសបញ្ជាក់ថា នេះជាលទ្ធភាពនៃការខិតខំប្រឹងប្រែង និងវិធានការទប់ស្កាត់បានទាន់ពេលវេលារបស់រាជរដ្ឋាភិបាល គួបផ្សំនឹងសមត្ថភាពគ្រូពេទ្យរបស់យើង និងការចូលរួមចំណែកយ៉ាងសកម្មពីអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានពិត ការអប់រំទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញបានទាន់ពេលវេលាដែលបង្ហាញពីភាពជាដៃគូរវាងស្ថាប័នសារព័ត៌មានជាមួយរាជរដ្ឋាភិបាលមិនអាចខ្វះបាននៅគ្រប់កាលៈទេសៈ៕

អត្ថបទទាក់ទង