ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាទៅលើអនុក្រឹត្យបញ្ចប់វត្តមានកាំកុងត្រូលនៅគ្រប់មាត់ច្រកទ្វារអន្តរជាតិទាំងអស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាទៅលើអនុក្រឹត្យបញ្ចប់វត្តមានកាំកុងត្រូលនៅគ្រប់មាត់ច្រកទ្វារអន្តរជាតិទាំងអស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាទៅលើអនុក្រឹត្យបញ្ចប់វត្តមានកាំកុងត្រូលនៅគ្រប់មាត់ច្រកទ្វារអន្តរជាតិទាំងអស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កាលពីពេលថ្មីៗនេះ លោកបានចុះហត្ថលេខាទៅលើអនុក្រឹត្យបញ្ចប់វត្តមានកាំកុងត្រូលនៅគ្រប់មាត់ច្រកទ្វារអន្តរជាតិទាំងអស់ដើម្បីជួយសម្រួលដល់ការចំណាយ​ និងបញ្ហាស្មុគស្មាញនានា​ របស់ធុរជនជាពិសេសគឺវិស័យឯកជនដែលនឹងបង្កភាពងាយស្រួលនៅក្នុងការប្រកួតប្រជែងទីផ្សារ។

លោកបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសទាំង១២ ក្រុងកំពត, ស្រុកទឹកឈូ, ស្រុកកំពង់ត្រាច, ស្រុកបន្ទាយមាស, ស្រុកដងទង់, កសិដ្ឋានចំការចេកស្រុកឈូក និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកមានគោលដៅទុកតែស្ថាប័នពីរតែប៉ុណ្ណោះនៅតាមមាត់ទ្វារព្រំដែនគឺស្ថាប័នអន្តោប្រវេសន៍ និងស្ថាប័នគយ។ លោកបានបន្តថា ទោះបីរដ្ឋនឹងត្រូវបាត់បង់ចំណូលប្រមាណជាង៣០លានដុល្លារ​ពីកាំកុងត្រូលក៏ដោយ ប៉ុន្តែវិស័យឯកជន នឹងបានផលចំណេញជាង៤០លានដុល្លារ ដោយសារតែមានការចំណាយទៅលើសេវាក្រៅផ្លូវការផ្សេងៗទៀត៕

អត្ថបទទាក់ទង