ខ្មែរប៉ុស្ដិ៍ Close

ក្រុមគ្រប់គ្រងហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរាចុះកាត់ក្រីដើមឈើក្នុងសាលាបឋមសិក្សាបាយ័ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 39

នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២០ ក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងកាត់ក្រីដើមឈើដែលមានហានិភ័យខ្ពស់ចំនួន៧ដើម នៅសាលាបឋមសិក្សាបាយ័នក្នុងបរិវេណវត្តព្រះសិអារ្យមេត្រិយ៍នៃតំបន់អង្គរធំ។

ដើមឈើដែលត្រូវកាត់ក្រីមែកនោះមាន ដើមឈើទាល៦ដើម និងដើមស្រឡៅ១ដើម ដែលមានមែកងាប់ចំនួន២មែក និងមែករស់ចំនួន១៤មែក ត្រូវបានកាត់ចេញ ដើម្បីធានាសុវត្ថិភាពជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងព្រះសង្ឃដែលគង់នៅទីនោះ មិនឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត និងបង្ការកុំឲ្យមែកឈើទាំងនោះបាក់មកលើអគារសិក្សាផង ម្យ៉ាងជួយសម្រាលតួដើមកុំឲ្យបាក់រលំផង។

អត្ថបទទាក់ទង