ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរី អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរី

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។

ក្នុងឱកាសនោះ លោកស្រីឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ក៏បានអញ្ជើញទៅទស្សនា និងស្វែងយល់ពីកំណាយស្រាវជ្រាវនេះពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាផង ព្រមទាំងកោតសរសើរចំពោះកិច្ចការរបស់ក្រុមអ្នកជំនាញនិងការដឹកនាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាដែលខិតខំបំពេញការងារអភិរក្ស អភិវឌ្ឍន៍បានយ៉ាងល្អប្រសើរ។ ពិសេស លោកស្រី ក៏សម្តែងសេចក្តីរីករាយដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ផ្តល់ឱកាសឱ្យលោកស្រី បានចូលរួមចំណែកថែរក្សាសម្បត្តិដូនតាលើទឹកដីអង្គរបានយ៉ាងច្រើន។

លោក ហង់ ពៅ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកស្រី ដែលបានចំណាយធនធានចូលរួមក្នុងកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងលើកតម្លៃបេតិកភណ្ឌពិភពលោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ។ ក្នុងនោះដែរ លោកអគ្គនាយក ក៏បានស្តាប់បទបង្ហាញពីអ្នកជំនាញចំពោះលទ្ធផលកំណាយនៅក្នុងការដ្ឋាននេះ ហើយលើកទឹកចិត្តចំពោះកិច្ចការស្រាវជ្រាវ ដើម្បីបង្ហាញរបើកគំហើញថ្មីៗនៅតំបន់អង្គរផង៕

អត្ថបទទាក់ទង