ខ្មែរប៉ុស្ដិ៍ Close

    ដំបូលសាលាឆាន់បុរាណនៅវត្តរាជបូណ៌ បានបញ្ចប់ការជួសជុលដោយជោគជ័យ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2312
    ដំបូលសាលាឆាន់បុរាណនៅវត្តរាជបូណ៌ បានបញ្ចប់ការជួសជុលដោយជោគជ័យដំបូលសាលាឆាន់បុរាណនៅវត្តរាជបូណ៌ បានបញ្ចប់ការជួសជុលដោយជោគជ័យ

    គម្រោងជួសជុល និងអភិរក្សសាលាឆាន់បុរាណ (ដំណាក់កាលទី១) នៅវត្តរាជបូណ៌ ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរហើយ កាលពីខែកក្កដា ឆ្នាំ២០២១។

    ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលដំបូលសាលាឆាន់ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និងធ្លាក់បាក់ឱ្យល្អឡើងវិញ ព្រមទាំងជួសជុល ពង្រឹង កែលម្អនៅតាមកន្លែងជាច្រើនទៀតដូចជា៖ គ្រឿងបង្គុំដំបូល ហោជាង ក្បឿងស្រការលិញ ក្បាច់រោងស្បូវ ព្រំដំបូល បៃរកា នាគចែង នាគដងក្តារ ព្រំខ្នងដំបូល និងជហ្វា។ល។ឱ្យបានរឹងមាំ និងមានសោភ័ណភាពឡើងវិញដែរ។

    ការជួសជុល និងអភិរក្សសាលាឆាន់បុរាណនេះ ក្នុងគោលបំណង រួមចំណែកថែរក្សាមត៌កវប្បធម៌ខ្មែរ ក្នុងវិស័យព្រះពុទ្ធសាសនា ក៏ដូចជាលើកតម្លៃ ផ្នែកវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលដ៏រស់រវើកឱ្យនៅឋិតថេរតទៅមុខទៀត៕

    អត្ថបទទាក់ទង