ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ស្ថានភាពនៃការគំរាមកំហែងពីមេរោគ COVID-19 គឺនៅមានកម្រិតខ្ពស់នៅឡើយ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 148
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ស្ថានភាពនៃការគំរាមកំហែងពីមេរោគ COVID-19 គឺនៅមានកម្រិតខ្ពស់នៅឡើយ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ស្ថានភាពនៃការគំរាមកំហែងពីមេរោគ COVID-19 គឺនៅមានកម្រិតខ្ពស់នៅឡើយ

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គ មហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា បើទោះជាយើងគ្មានករណីចម្លងថ្មីអស់រយៈពេលជាច្រើនថ្ងៃ មិនធ្លាប់មានករណីបាត់បង់ជីវិត និងមានអត្រាជាសះស្បើយច្រើន យ៉ាងណាក្តី ស្ថានភាពនៃការគំរាមកំហែងពីមេរោគ COVID-19 គឺនៅមានកម្រិតខ្ពស់នៅឡើយ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្ថែមថា ជាក់ ស្តែងអត្រាចម្លងថ្មី និងមរណៈភាព មិនទាន់ថមថយនោះទេនៅតាមបណ្តាប្រទេសនានា ក៏ដូចជាប្រទេសដែលនៅក្បែរខាងកម្ពុជាផងដែរ។ ហេតុនេះ សូមបងប្អូនប្រជាព លរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះបើមិនចាំបាច់និងចៀស វាងការជួបជុំដែលមានមនុស្សច្រើន ជាពិសេស អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដែលក្រសួងសុខាភិបាលបានណែនាំ៕

អត្ថបទទាក់ទង