ខ្មែរប៉ុស្ដិ៍ Close

អនុក្រឹត្យស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 70
អនុក្រឹត្យស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ អនុក្រឹត្យស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ក្នុងគោលបំណង ចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្ដីមានផ្ទៃ ពោះ និងកុមារអាយុក្រោម២ឆ្នាំ ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ដែលអនុវត្តន៍ទៅ តាមប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលជាមុន ហើយចាប់ តាំងពីដើមឆ្នាំ២០២០នេះទៅ ការអនុត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំនេះ មានលក្ខណៈទូលំទូលាយ ដែលចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាលជាដើម តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅពេលថ្មីៗនេះ៕

សូមអានអនុក្រឹត្យ ខាងក្រោមនេះ៖

អត្ថបទទាក់ទង