ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសានេះ
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១១៧នាក់ហើយ។ ទន្ទឹមនឹងនេះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។
អ្នកជាសះស្បើយទាំង ២នាក់នោះមានដូចជា៖
- បុរសជនជាតិខ្មែរ ១នាក់ នៅខេត្តបាត់ដំបង
- បុរសជនជាតិបារាំង ១នាក់ នៅខេត្តព្រះសីហនុ។
គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណី ខណៈជាសះស្បើយកើនឡើងដល់ ១១៧ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១៥ករណីទៀតប៉ុណ្ណោះ។
សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖