ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងជប៉ុន ដែលផ្តល់ជំនួយដល់កម្ពុជា​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 13
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងជប៉ុន ដែលផ្តល់ជំនួយដល់កម្ពុជា​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងជប៉ុន ដែលផ្តល់ជំនួយដល់កម្ពុជា​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយដល់កម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ ស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំអាស៊ានបូក៣គឺជាកិច្ចប្រជាជុំអាស៊ានទាំង១០ប្រទេស បូកដៃគូ៣ទៀត រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ជាក់ស្តែង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងស៊ីវិលនិងយោធាមកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខារពេទ្យ និងម៉ាស់ ខណៈដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២០លានដុល្លារអាមេរិក ដែលនឹងផ្តោតលើការទិញសម្ភារៈបរិក្ខារពេទ្យ ថ្នាំ និងរថយន្តសង្រ្គោះបន្ទាន់ជាដើម៕

អត្ថបទទាក់ទង