ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងពីអត្ថន័យនៃដើមឈើចាំស្នេហ៍ និងសិលាបណ្តាសារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
សម្តេចតេជោ ហ៊ុន សែន ថ្លែងពីអត្ថន័យនៃដើមឈើចាំស្នេហ៍ និងសិលាបណ្តាសារ សម្តេចតេជោ ហ៊ុន សែន ថ្លែងពីអត្ថន័យនៃដើមឈើចាំស្នេហ៍ និងសិលាបណ្តាសារ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដើមឈើចាំស្នេហ៍ មានន័យថា ចាំមិនដែលជួប ចាំគឺចាំរហូត រីឯសិលាបណ្តាសារ មានន័យថា អ្នកដែលខិលខូចទៅកាប់បំផ្លាញថ្ម អ្នកនោះនឹងត្រូវបណ្តាសារមិនខាន ពីព្រោះថ្មដុះឡើង ប្រៀបដូចជាខ្សែរសីមា ការពារតំបន់នេះ (ក្រុងព្រះសីហនុ) ឱ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើខ្លាចត្រូវបណ្តាសារ ដូច្នេះកុំសាងបាប កុំប្រព្រឹត្តអាក្រក់ ប្រយ័ត្នត្រូវបណ្តាសារ ត្រូវនាំគ្នាធ្វើតែល្អទៅ អ្នកនឹងទទួលបានផលល្អហើយ៕