តើប្រាសាទភ្នំជីសូរមានប្រវត្តបែបណា? (មានវីដេអូ)
ប្រាសាទភ្នំជីសូ បានស្ថាបនាឡើងទៅលើខ្នងភ្នំមួយមានកំពស់ ៣៨០ ម៉ែត្រ នៅដើមស.វទី ១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី ១ ដើម្បីឧទ្ទិសដល់ព្រាហ្មសាសនា ។ ប្រាសាទភ្នំជីសូ សាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ ម ទទឹង ៥០ ម ដែលមានកំពស់ ១៣០ ម និងមានថែវពីរជាន់ព័ន្ធជុំវិញ ។
ប្រមាណជា ១៥០ ម ពីខាងត្បូងប្រាសាទភ្នំជីសូគេឃើញមានរូងវិមានច័ន្ទ ។ រូងនេះជារូងធម្មជាតិមានតាំងពីយូរយារណាស់មកហើយ ។ ប៉ុន្តែដោយឆ្នាំ ១៩៧០ មានសង្រ្គាមការទម្លាក់គ្រាប់បែកធ្វើឲ្យរូងនេះត្រូវបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលបានទៀតឡើយ ។
នៅពេលចូលដល់ប្រាសាទភ្នំជីសូ ក្រុមនិស្សិតដែលជាសមាជិកសមាគមបានចាប់ផ្តើមថតរូបប្រាសាទ និងរូបខ្លួនឯងផងដែរ ។ នៅពេលមើលពីលើកំពូលភ្នំទៅខាងក្រោម យើងអាចឃើញវាលស្រែ និងទេសភាពដ៏ស្រស់ស្អាតនៅក្នុងខេត្តតាកែវ ។
បន្ទាប់ពីបានសិក្សាកត់ត្រា និងថតផ្តិតរូបភាពទុកជាអនុស្សាវរីយ៍រួច ក្រុមសមាជិកសមាគមទាំងអស់បានស្ម័គ្រចិត្តបោសសម្អាតទីធ្លាវត្តអារាមដែលនៅក្បែរនោះដើម្បីជាការចូលរួមសម្អាតបរិស្ថាន ក៏ដូចជាចូលរួមថែរក្សាសម្បត្តិវប្បធម៌ឲ្យនៅស្ថិតស្រស់ត្រកាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យស្គាល់ពីវប្បធម៌ និងអរិយធម៌ខ្មែរកាន់តែច្បាស់ថា ខ្មែរចេះជួយខ្មែរ ហើយមិនតែប៉ុណ្ណោះអាចជួយឲ្យតំបន់នោះទទួលចំណូលកាន់តែច្រើនឡើង ។