ខ្មែរប៉ុស្ដិ៍ Close

រុស្ស៊ីរកឃើញករណីឆ្លងកូវីដ-១៩ថ្មី 9,263 ករណីបន្ថែមទៀត, ករណីឆ្លងសរុបកើនជិត ៣០ម៉ឺនករណី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
រុស្ស៊ីរកឃើញករណីឆ្លងកូវីដ-១៩ថ្មី 9,263 ករណីបន្ថែមទៀត, ករណីឆ្លងសរុបកើនជិត ៣០ម៉ឺនករណី រុស្ស៊ីរកឃើញករណីឆ្លងកូវីដ-១៩ថ្មី 9,263 ករណីបន្ថែមទៀត, ករណីឆ្លងសរុបកើនជិត ៣០ម៉ឺនករណី

ប្រទេសរុស្ស៊ីបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី 9,263 ករណីបន្ថែមទៀតនៅថ្ងៃអង្គារនេះ ដែលធ្វើអោយករណីឆ្លងកូវីដ-១៩សរុបកើនដល់ 299, 941 ករណី ក្នុងនោះដែរករណីស្លាប់ដោយសារកូវីដ-១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះមាន 115 ករណី ដែលធ្វើអោយចំនួនអ្នកស្លាប់សរុបកើនដល់ 2,837 នាក់ ។ សូមបញ្ជាក់ថា ពេលនេះរុស្ស៊ីជាប់ចំណាត់ថ្នាក់ទី២បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកឆ្លងជម្ងឺកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក ។

ទោះជាយ៉ាងណា ករណីឆ្លងនៅរុស្ស៊ីបានធ្លាក់ចុះក្រោម 1,000 ករណីចំនួន ៤ថ្ងៃជាប់ៗគ្នាមកហើយ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ ៕

 

អត្ថបទទាក់ទង