ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលណែនាំពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដែលមានគ្នាច្រើនលើសពី១០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ ឯកសារ 47
ក្រសួងសុខាភិបាលណែនាំពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដែលមានគ្នាច្រើនលើសពី១០នាក់ ក្រសួងសុខាភិបាលណែនាំពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដែលមានគ្នាច្រើនលើសពី១០នាក់

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំថ្មីមួយបន្ថែមទៀត ស្តីពីវិធានការ ការពារការចម្លងវីរុសកូវីដ-១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកអ្នកដំណើរច្រើនចាប់ពី១០នាក់ឡើងទៅ។

នៅក្នុងសេចក្តីណែនាំនោះបានឱ្យដឹងថា ក្រសួងសូមណែនាំដល់ម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោ បាយដឹកជញ្ជូនរួម ដែលមានផ្ទុកគ្នាច្រើនលើសពី១០នាក់ដូចខាងក្រោម៖

  • បើកបង្អូចរថយន្ត ឲ្យខ្យល់ចេញចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់)
  • លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស ឬក្រម៉ាខ្ចប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសាយផ្សេងៗ រួមទាំងកូវីដ-១៩ផងដែរ
  • ត្រូវសំអាតរថយន្តជាប្រចាំ ដោយប្រើប្រាស់ទឹកសាប៊ូ និងជូនអាល់កុល តាមធ្នាក់កៅអី
  • ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត
  • ចំពោះអ្នកបើកបររថយន្តទាំងនោះ បើមានរោងសញ្ញា ដូចជាផ្តាសាយ ត្រូវតែផ្អាកការបើកបរ ជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព៕

សូមអានសេចក្តីណែនាំខាងក្រោម៖

អត្ថបទទាក់ទង