ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលបានទៅហាង Zando និង Pedro រួសរាន់ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 54
ក្រសួងសុខាភិបាល ប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលបានទៅហាង Zando និង Pedro រួសរាន់ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ក្រសួងសុខាភិបាល ប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលបានទៅហាង Zando និង Pedro រួសរាន់ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា

នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីបន្ទាន់មួយដោយស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលបានទៅហាងទំនិញ Zando នៅផ្លូវត្រសក់ផ្អែម និងហាងទំនិញ Pedro ផ្លូវព្រះសីហនុ ភ្នំពេញ រួសរាន់ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។

ការប្រកាសរបស់ក្រសួងខាងលើនេះ ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែលបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ-១៩ សុទ្ធតែធ្លាប់បានទៅហាងទាំងពីរខាងលើ។ ក្រសួងស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋមានការពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង