ខ្មែរប៉ុស្ដិ៍ Close

ឡាវប្រកាសពីការរកឃើញការឆ្លងវីរុសកូវីដ-១៩ ចំនួន ២ករណីដំបូងនៅថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 66
ឡាវប្រកាសពីការរកឃើញការឆ្លងវីរុសកូវីដ-១៩ ចំនួន ២ករណីដំបូងនៅថ្ងៃនេះ ឡាវប្រកាសពីការរកឃើញការឆ្លងវីរុសកូវីដ-១៩ ចំនួន ២ករណីដំបូងនៅថ្ងៃនេះ

ក្រសួងសុខាភិបាលឡាវនាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ០២ករណីដំបូងនៃអ្នកឆ្លង COVID-19 បន្ទាប់ពីប៉ុន្មានខែមក ហើយចាប់តាំងពីជំងឺនេះបានផ្ទុះឡើង គឺឡាវមិនទាន់មានអ្នកឆ្លងទាល់តែសោះ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

គួរជម្រាបថា កាលពីថ្ងៃចន្ទម្សិលមីញ មីយ៉ាន់ម៉ាដែលកន្លងមកមិនមានអ្នកឆ្លងដូចឡាវដែរនោះ ទីបំផុតក៏បានរកឃើញអ្នកឆ្លង COVID-19 ០២នាក់ ដំបូងផងដែរ គឺប្រជាជនមីយ៉ាន់ម៉ាផ្ទាល់ ដែលទើបធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសវិញ។ សម្រាប់អ្នកឆ្លង០២នាក់ដំបូងនៅ ប្រទេសឡាវ គឺមិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។ យ៉ាងណាមិញ ប្រការនេះធ្វើឲ្យ ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19 ខណៈសមាជិកដែលកំពុងរងគ្រោះធ្ងន់ជាងគេរួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន៕

អត្ថបទទាក់ទង