ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ អំពាវនាវដល់កងទ័ព និងប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 48
លោក ទៀ បាញ់ អំពាវនាវដល់កងទ័ព និងប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 លោក ទៀ បាញ់ អំពាវនាវដល់កងទ័ព និងប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវដល់កងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់បន្តចូលរួមគាំទ្រឱ្យអស់ពីកម្លាំងកាយចិត្តជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា។

តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន លោក ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់បន្តចូលរួមគាំទ្រឱ្យអស់ពីកម្លាំងកាយចិត្តដល់រាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ COVID-19 នេះ»។

គួរជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ទោះជាយ៉ាងនេះក្តី ក្នុងចំណោមអ្នកជំងឺ៨៧នាក់នោះ ក៏មាន២នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ នោះគឺជនជាតិចិនមកពីទីក្រុងវូហាន និងស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ៕

អត្ថបទទាក់ទង