ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្ដជួសជុល និងដាក់លូនៅផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល ឱ្យរួចរាល់នារដូវវស្សានេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 49
រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្ដជួសជុល និងដាក់លូនៅផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល ឱ្យរួចរាល់នារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្ដជួសជុល និងដាក់លូនៅផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល ឱ្យរួចរាល់នារដូវវស្សានេះ

ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទោះបី រាជធានី ភ្នំពេញ បាន និងកំពុងប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ពិតមែន ក៏លោកមិនបាន ភ្លេចពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាមាន ផ្លូវ ប្រឡាយ និងលូ ជាដើមនោះទេ។

នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន និងកំពុងធ្វើការជួសជុលផ្លូវ និងដាក់លូនៅតាម បណ្ដោយផ្លូវ សម្ដេចចៅហ្វាវាំងគង់សំអុល (ផ្លូវ២០០៤) ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល (ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាន និងកំពុងធ្វើការជួសជុល ដោយចាក់បេតុង ឆ្អឹងដែក កម្រាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រ និងទទឹង ពី១៨ម៉ែត្រ ទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ។ ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានី ភ្នំពេញក៏បានដាក់ប្រព័ន្ធលូបង្ហូរទឹកទំហំ១ម៉ែត្រ សងខាងផ្លូវដាក់លូកាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹក ចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវ ៣៧១ផងដែរ។

មន្ត្រីដដែលបានឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អប្រព័ន្ធលូចំ ណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល (ផ្លូវ២០០៤) កែងផ្លូវ៣៧១ផងដែរ ដោយដាក់លូ ជ្រុងអក្សរ U ដើម្បីដោះស្រាយការលិចដោយជំនន់ទឹកភ្លៀងនៅក្នុងតំបន់នេះ៕

អត្ថបទទាក់ទង