ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដដឹកជញ្ជូនស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 1393
    រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដដឹកជញ្ជូនស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដដឹកជញ្ជូនស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់

    អាជ្ញាធររាជធានីភ្នំពេញ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ (តំបន់ក្រហម)។ បើគិតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ចំនួនប្រមាណ ៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណ ២០.០០០គ្រួសារដែលទទួលអំណោយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដែលរួមមាន៖ ខណ្ឌមានជ័យ ចំនូន៤.០០០គ្រួសារ, ខណ្ឌពោធិ៍សែនជ័យ ចំនួន ៨.០០០គ្រួសារ, ខណ្ឌដង្កោ ចំនួន ៥០០គ្រួសារ, ខណ្ឌឫស្សីកែវ ចំនួន ៤.៤០០គ្រួសារ, ខណ្ឌជ្រោយចង្វារ ចំនួន ៥០០គ្រួសារ, ខណ្ឌ៧មករាចំនួន ៣០០គ្រួសារ, ខណ្ឌទួលគោកចំនួន ១.០០០គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន៥០០គ្រួសារនិងខណ្ឌកំបូល ចំនួន ៨០០គ្រួសារ ។

    សូមបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកចំនួន ២០៦នាក់ និងរថយន្ត ៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលមាន ដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់៕

    អត្ថបទទាក់ទង