ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តី កម្ពុជា-វៀតណាម នឹងធ្វើសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន សម្រេច៨៤%

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
នាយករដ្ឋមន្រ្តី កម្ពុជា-វៀតណាម នឹងធ្វើសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន សម្រេច៨៤% នាយករដ្ឋមន្រ្តី កម្ពុជា-វៀតណាម នឹងធ្វើសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន សម្រេច៨៤%

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលរួមជាអធិបតី ក្នុងសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថានឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់ លទ្ធផលការងារខ័ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេចបានកន្លងមក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅថ្ងៃទី២ ខែតុលាឆ្នាំ២០១៩ បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម ពីថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ង្វៀន សួនហ៊្វុក ហើយនាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើបញ្ហានានា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ ទៅវិញទៅមក និងការបារម្ភរួមគ្នា។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ ឯកសារមួយចំនួន ស្តីពីការជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគី។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។ នៅថ្ងៃទីពីរនៃទស្សនកិច្ច នាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា នឹងបញ្ចប់ដោយការចុះហត្ថលេខា លើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់ លទ្ធផលការងារខណ្ឌសីមាព្រំដែន ៨៤% ដែលសម្រេចបាន៕

អត្ថបទទាក់ទង