ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ផ្អាកការរៀបចំពិធីជប់លៀង មង្គលការ បុណ្យ និងកម្មវិធីជួបជុំផ្សេងៗ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ផ្អាកការរៀបចំពិធីជប់លៀង មង្គលការ បុណ្យ និងកម្មវិធីជួបជុំផ្សេងៗ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ផ្អាកការរៀបចំពិធីជប់លៀង មង្គលការ បុណ្យ និងកម្មវិធីជួបជុំផ្សេងៗ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ផ្អាក ឬលើកពេលការរៀបចំពិធីជប់លៀង មង្គលការ ពិធីបុណ្យ និងកម្មវិធីជួបជុំផ្សេងៗ ដើម្បីជាការចូលរួមបង្ការ​ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមលិខិតអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលសម្រាប់ជួល​ទាំងអស់​ក្នុងរាជធានី​ភ្នំពេញ មេត្តាកុំកាត់លុយ ឬទាមទារសំណងពីម្ចាស់កម្មវីធី។ សកម្មទាំងនេះ ក៏ជាការចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាមការអំពាវនាវនេះ ក៏ដូចជាចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដើម្បីឲ្យសង្គមជាតិយើង​ជៀសផុតពីគ្រោះភ័យនេះផងដែរ។

សូមអានខ្លឹមសារលម្អិតខាងក្រោម៖

អត្ថបទទាក់ទង