ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 61
ឯកឧត្តម ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ទិត សុធា បានបញ្ជាក់ថា «ក្នុងស្មារតីសាមគ្គីជាតិ និងក្នុងកាលៈទេសៈដ៏លំបាកដែលប្រទេសកម្ពុជាយើងបាននិងកំពុងប្រឈមនឹងជម្ងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ ខ្ញុំបាទសូមបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំបាទរយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ»៕

អត្ថបទទាក់ទង