ខ្មែរប៉ុស្ដិ៍ Close

ក្រសួងវប្បធម៌ បន្តអំពាវឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ផ្អាកពិធីរៀបមង្គលការ និងកម្មវិធីផ្សេងៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
ក្រសួងវប្បធម៌ បន្តអំពាវឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ផ្អាកពិធីរៀបមង្គលការ និងកម្មវិធីផ្សេងៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្រសួងវប្បធម៌ បន្តអំពាវឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ផ្អាកពិធីរៀបមង្គលការ និងកម្មវិធីផ្សេងៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩

មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ បន្តអំពាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមផ្អាកពិធីរៀបមង្គលការ និងកម្មវិធីផ្សេងៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ទាំងអស់គ្នា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោក ចម្រើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩នេះ ចំពោះការប្រារព្ធពិធីជួបជុំ ដូចជាពិធីជប់លៀង និងពិធីមង្គលការ នៅអំឡុងពេលនេះ សូមពន្យារពេលសិនទៅ ព្រោះថា បើនៅតែធ្វើទៀត ក៏មិនចំណេញដែរ ដោយសារតែការជួបជុំតម្រូវឱ្យមានការរក្សាគម្លាតពីគ្នាជាដើមនោះ ហើយក៏មិនប្រាកដថាការប្រារព្ធពិធីជួបជុំនៅអំឡុងពេលនេះមានអ្នកចូលរួមនោះដែរ។

ថ្លែងក្នុងកម្មវិធី «ជីវិតយើង សង្គមយើង» របស់វិទ្យុជាតិកម្ពុជា ក្រោមប្រធានបទស្តីពីអាពាហ៍ពិពាហ៍ក្នុងបរិបទកូវីដ-១៩ លោកបានបន្តថា ការដែលមិនឱ្យប្រជាពលរដ្ឋប្រារព្ធ ឬ ចូលរួមក្នុងកម្មវិធីជួបជុំនេះ គឺដោយសារតែក្រសួងសុខាភិបាល បារម្ភខ្លាចមានការឆ្លងជំងឺកូវីដ-១៩ថ្មីៗ ជាយថាហេតុ។ មួយវិញទៀត ចំពោះគូស្នេហ៍ណាដែលផ្អាកមិនបាន ក៏ពួកគាត់អាចរៀបមង្គលការជាលក្ខណៈគ្រួសារ តាមប្រពៃណីសែនព្រេនជាធម្មតា ដោយសារតែការជួបជុំតម្រូវឱ្យមានមនុស្ស មិនលើសពី២០នាក់។

«សូមសំណូមពរដោយទទូចដដែល សុំទាំងអស់គ្នាយកចិត្តទុកដាក់អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខដឹកនាំ ដែលលោកតែងយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង។ យើងយកចិត្តទុកដាក់អនុវត្តទាំងអស់គ្នាដើម្បីភាពសុខសាន្តទាំងអស់គ្នា ដើម្បីខ្លួនឯង គ្រួសារយើង សង្គមជាតិយើងទាំងមូល ទាល់តែយើងចូលរួមទាំងអស់គ្នា ទើបសង្គមជាតិបានសុខ»។

ជាមួយគ្នានោះដែរ លោកក៏បានសម្តែងការកោតសរសើរដល់ក្រុមគ្រួសារ ក៏ដូចជាគូស្នេហ៍ជាច្រើនគូ ដែលបានសុំទោសភ្ញៀវ ពីការផ្អាកពិធីមង្គលការរបស់ខ្លួនភ្លាមៗ ដោយមិនបានត្រៀមទុកជាមុន ដោយយោងទៅលើការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលផងដែរ៕

អត្ថបទទាក់ទង