ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិនៃកម្ពុជា ដាក់ចេញវិធានការ ៥ចំណុច ដើម្បីជួយបង្កើនសាច់ប្រាក់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 108
ធនាគារជាតិនៃកម្ពុជា ដាក់ចេញវិធានការ ៥ចំណុច ដើម្បីជួយបង្កើនសាច់ប្រាក់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 ធនាគារជាតិនៃកម្ពុជា ដាក់ចេញវិធានការ ៥ចំណុច ដើម្បីជួយបង្កើនសាច់ប្រាក់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បន្ថែមលើវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញកាលពីពេលថ្មីៗនេះ។

វិធានការទាំង៥ចំណុចនេះរួមមាន៖

  • ១). ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។
  • ២). កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។
  • ៣). កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។
  • ៤). កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។
  • ៥). កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព៕

អត្ថបទទាក់ទង