បុណ្យទន្លេនៅខេត្តបាត់ដំបង៣ថ្ងៃ មានប្រជាពលរដ្ឋ-ភ្ញៀវទេសចរចូលរួមជិត៣០ម៉ឺននាក់
ការរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក៏គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ,