ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តបាត់ដំបង ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយ ស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 62

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែទាំងអស់ ឲ្យបង្កើតការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកស្ទឹងសង្កែ នៅតែបន្តឡើង ដោយគិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហា នេះ។

ការប្រកាសរបស់អាជ្ញាធរខេត្តបាត់ដំបងនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តិជូនដំណឹងឲ្យដឹងថា មកដល់ម៉ោង ១១ ព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨នេះ ទឹកស្ទឹងសង្កែ បានបន្តកើនឡើងដល់កម្ពស់ ១៣,៧៥ ម៉ែត្រ ដែលជាកម្រិតកម្ពស់ត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នហើយ ៕