ខ្មែរប៉ុស្ដិ៍ Close

អ្នកលេង Facebook ផ្ទុះការរិះគន់អ្នកវិភាគក្មេងខ្ចី ដែលបញ្ចេញយោបល់ឱ្យលោកនាយករដ្ឋមន្ត្រីឈប់ប្រើ Facebook

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
អ្នកលេង Facebook ផ្ទុះការរិះគន់អ្នកវិភាគក្មេងខ្ចី ដែលបញ្ចេញយោបល់ឱ្យលោកនាយករដ្ឋមន្ត្រីឈប់ប្រើ Facebook អ្នកលេង Facebook ផ្ទុះការរិះគន់អ្នកវិភាគក្មេងខ្ចី ដែលបញ្ចេញយោបល់ឱ្យលោកនាយករដ្ឋមន្ត្រីឈប់ប្រើ Facebook

អ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនបានធ្វើComments រិះគន់ និងប្រតិកម្មចំៗចំពោះការលើកឡើងរបស់ លី ស្រីស្រស់ អ្នកវិភាគវ័យក្មេង ដែលបង្ហោះសារបែបបញ្ចើចបញ្ចើ ភ្ជាប់ជាមួយព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការប្រើប្រាស់ Facebook របស់លោក។ លី ស្រីស្រស់ បានសរសេរសារបង្ហោះក្នុងន័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើឈប់ប្រើ Facebook ល្អជាង ហើយយកពេលទៅគិតបញ្ហាជាតិបានច្រើន។

ប៉ុន្តែមានមតិយោបល់ជាច្រើនបានមើលឃើញផ្ទុយពីការលើកឡើងរបស់ លី ស្រីស្រស់ ដោយក្នុងនោះមានគណនី Facebook ជាច្រើនបានយល់ឃើញស្របគ្នាថា ការប្រើប្រាស់ Facebook របស់លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺចំនេញផលប្រយោជន៍ប្រជាជន និងផលប្រយោជន៍ជាតិ។ គេយល់ឃើញដូចគ្នាថា លោកនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពកាន់តែខ្ពស់ឡើង តាមរយៈបណ្តាញសង្គមនេះ។

ជាក់ស្តែងគណនី Facebook ឈ្មោះ សុខ រតនា បានលើកឡើងថា « ខ្ញុំមើលឃើញថា ហ្វេសប៊ុកលោក ហ៊ុន សែន ក៏ជាទីកន្លែងដែលបង្កើតអោយមាននូវទំនាក់ទំនងផ្ទាល់ជាមួយពលរដ្ឋ និង សុំមិនគាំទ្រនូវសារដែល Sreysrors Ly ខាងលើនេះទេ ព្រោះថា ហ្វេសប៊ុកលោក ហ៊ុន សែន មិនមែនជាហ្វេសប៊ុកសម្រាប់លេងសើចនោះទេ ហើយផ្ទុយពីការចោទប្រកាន់នេះ គឺហ្វេសប៊ុកលោក ហ៊ុន សែន គឺជាហ្វេសប៊ុកដែលបានជួយដោះស្រាយបញ្ហាជាតិ និងប្រជាជនទៅវិញ » ។ គណនីមួយទៀតឈ្មោះ សំរិទ្ធិខ្មៅ ព្រះវិហារ បានបញ្ចេញយោបល់ថា « ជាការពិត ខ្ញុំយល់ឃើញថា ហ្វេសប៊ុក របស់លោកនាយករដ្ឋមន្រ្តីមានសារៈសំខាន់បំផុតសម្រាប់ ជាវេទិកាបង្កើតទំនាក់ទំនងរវាងលោកនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋ ប្រជាពលរដ្ឋអាចលើកបញ្ហារបស់ពួកគាត់ដើម្បីដាក់ជូនលោកបានដឹង ហើយអាចធ្វើអោយលោកបានដោះស្រាយបញ្ហាទាំងឡាយដែលប្រជាពលរដ្ឋបានលើកឡើង ។ រាល់បញ្ហាទាំងអស់ លោកនាយករដ្ឋមន្រ្តី លោកនឹងបានដឹង។ ប្រជាពលរដ្ឋទំនងមានភាពកក់ក្តៅ និងជឿទុកចិត្តបានកាន់តែច្រើនឡើងក្នុងការធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តី ។ ដូច្នេះសុំកុំយល់ច្រឡំអោយសោះថា ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ជាកន្លែងសម្រាប់លេងសើចសប្បាយនោះ ។ បញ្ហាប្រជាពលរដ្ឋ គឺជាបញ្ហាជាតិ ហើយបញ្ហាជាច្រើនទៀតត្រូវបានធ្វើឡើងតាមហ្វេសប៊ុកនេះតែម្តង ពីព្រោះ វាបង្កើតអោយមានទំនាក់ទំនងការងារគ្រប់ផ្នែកដ៏ងាយ រហ័ស និងលឿនបំផុតដើម្បីដោះស្រាយបញ្ហាជាក់ស្តែងតែម្តង ។ គណនី Facebook មួយទៀតឈ្មោះ អ្នកវិភាគ តុកាហ្វេ បានគូសបញ្ជាក់ថា « Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើក្នុងពេលបច្ចុប្បន្នហ្នឹង ខ្ញុំមើលឃើញថា សម្រាប់ដោះស្រាយបញ្ហាប្រជាជន ក៏ដូចជាបញ្ហាជាតិ ។ Facebook លោកគឺជាទីកន្លែងទំនាក់ទំនងដោយផ្ទាល់ និងសាមញ្ញបំផុតរវាងប្រជាពលរដ្ឋ និងមេដឹកនាំរបស់ខ្លួន ។ មិនមែនជាការប្រើលេងឥតប្រយោជន៍នោះទេ ។ ជាមួយគ្នានេះ គណនីឈ្មោះ Sreyneang Leak បានយល់ឃើញថា « សម័យបច្ចេកវិទ្យា ដើម្បីទទួលបានព័ត៌មាន និងដឹងពីបញ្ហាបានលឿន គេតែងតែប្រើប្រាស់នូវបណ្ដាញសង្គម អ្វីដែលកញ្ញា Sreysrors Ly លើកឡើងខាងលើ គឺវាដើរផ្ទុយ ៣៦០ដឺក្រេតែម្ដង ។ ម្យ៉ាង សូម្បីតែកញ្ញាផ្ទាល់ក៏ប្រើប្រាស់នូវបណ្ដាញសង្គមមួយនេះផងដែរ ។ បើកញ្ញា យល់ថា ការប្រើប្រាស់នូវបណ្ដាញសង្គមមួយនេះ គឺអត់ប្រយោជន៍ ឬដោះស្រាយបញ្ហាណាមួយមិនបាន តើកញ្ញាខ្លួនឯងហ្នឹង ប្រើប្រាស់វាធ្វើអ្វី ។ សង្ឃឹមថា ភ្នែករបស់កញ្ញា ភ្លឺ មិនមែនងងឹតទៅចុះ ។ គណនី Facebook មួយទៀត ឈ្មោះ Ounmomcute បានបញ្ជាក់ថា បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈប់ប្រើ Facebook មែន ចប់ហើយ ព្រោះប្រជាជនខ្លះដោយសារមាន Facebook ហ្នឹងហើយ បានអាចបញ្ចេញការពិតបាន។ គណនីដដែលបានបន្តថា មិនគួរណាគិតអវិជ្ជមានចំពោះ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ វាមានប្រយោជន៍ទៅវិញទេសម្រាប់ប្រជាជន។ ដូចគ្នានេះដែល គណនី Facebook ឈ្មោះ Miech Sopheap បានបញ្ចេញយោបល់ថា «តាមខ្ញុំដឹងដំណោះស្រាយជាច្រើនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះជូនដោយពេញចិត្តបំផុត តាមរយៈការប្រើ Facebook របស់គាត់ (លោកនាយករដ្ឋមន្ត្រី) ។ មានតែខាតទៅវិញទេ បើចង់ឱ្យគាត់ឈប់ប្រើ Facebook នោះ។

គួរបញ្ជាក់ថា ទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្កើតឡើងនៅពាក់កណ្តាល ឆ្នាំ២០១០ ។ Facebook Page ផ្លូវការរបស់នាយករដ្ឋមន្ត្រីនេះ បានទទួលការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋភ្លាមៗ បន្ទាប់ពីបង្កើតឡើង និងប្រកាសដាក់ដំណើរជាផ្លូវការ។ រហូតមកដល់ពេលនេះ ទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី មានអ្នក Like and Follow ចំនួនជាង១០លាននាក់ទៅហើយ។ អ្វីដែលគួរកត់សំគាល់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការណែនាំឱ្យក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តទាំងអស់ តាមដានទំព័រ Facebook ផ្លូវការរបស់លោកជាប្រចាំ ដើម្បីទទួលបានដំណឹងពីបញ្ហានានាដែលប្រជាពលរដ្ឋបានសុំអន្តរាគមន៍មកកាន់នាយករដ្ឋមន្ត្រី។ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ពលរដ្ឋខ្មែរជាច្រើននាក់រួចមកហើយ ដែលបានទទួលដំណោះស្រាយជាទីគាប់ចិត្ត បន្ទាប់ពីស្នើសុំជំនួយដោយផ្ទាល់មកនាយករដ្ឋន្ត្រី និងតាមរយៈកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីផ្ទាល់ និងភ្លាមៗតាម Facebook របស់លោក។ សរុបមកទំព័រ Facebook របស់លោកពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍មិនអាចកាត់ថ្លៃបានចំពោះប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទទាក់ទង