ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ មន្ត្រីគ្រប់រូបត្រូវខិតខំបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1215
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ មន្ត្រីគ្រប់រូបត្រូវខិតខំបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែមទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ មន្ត្រីគ្រប់រូបត្រូវខិតខំបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែមទៀត

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់មន្ត្រីគ្រប់រូបទាំងអស់ ត្រូវរៀនបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីដើរឱ្យទាន់សម័យបច្ចេកវិទ្យាទំនើបដែលមានភាពជឿនលឿនរហ័សទៅមុខឥតឈប់ឈរ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នាពេលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបមានការវិវត្តន៍ទៅមុខលឿនណាស់ ដូច្នេះ មន្ត្រីគ្រប់រូបទាំងអស់ គឺឆ្លៀតពេលវេលាខិតខំរៀនសូត្របន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព នាំឱ្យការងារកាន់តែមានប្រសិទ្ធភាព ទាំងអស់នេះជាការត្រៀមលក្ខណៈទុកជាមុនជានិច្ច ដើម្បីដើរឱ្យទាន់នូវសភាពការណ៍សកលលោក។

អត្ថបទទាក់ទង