ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បច្ចុប្បន្ននេះ អ្វីដែលប្រជាពលរដ្ឋត្រូវការគឺការធានាសុវត្ថិភាពរបស់ពួកគាត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 13
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បច្ចុប្បន្ននេះ អ្វីដែលប្រជាពលរដ្ឋត្រូវការគឺការធានាសុវត្ថិភាពរបស់ពួកគាត់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បច្ចុប្បន្ននេះ អ្វីដែលប្រជាពលរដ្ឋត្រូវការគឺការធានាសុវត្ថិភាពរបស់ពួកគាត់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើឱ្យប្រជាជនកម្ពុជាបន្តជឿទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការការពារសុវត្ថិភាពរបស់ពួកគេជាពិសេសគឺភូមិ ឃុំមានសុវត្ថិភាព។ លោកបានបន្តថា ប្រជាពលរដ្ឋកម្ពុជាទូទៅលែងត្រូវការសារុង ក្រមា ប៊ីចេងទៀតហើយ ពីមុនត្រូវការនោះដោយសារប្រទេសយើងនៅក្រីក្រ ដែលតម្រូវឱ្យយើងត្រូវប្រើកម្មវិធី អង្ករពលកម្ម ប៉ុន្តែពេលនេះវិធីនេះនឹងលែងមានមនុស្សធ្វើទៀតហើយ។

លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវសហការជាមួយប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងឧក្រិដ្ឋកម្មនានានៅក្នុងភូមិឃុំដែលពួកគេរស់នៅជាពិសេសគឺបទល្មើសគ្រឿងញៀនតែម្តង៕

អត្ថបទទាក់ទង