ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ ការចូលរួមពីគ្រិស្ត្តបរិស័ទកម្ពុជា ដើម្បីរួមគ្នាកសាងជាតិយើងឱ្យកាន់តែរីកចម្រើន 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 48
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ ការចូលរួមពីគ្រិស្ត្តបរិស័ទកម្ពុជា ដើម្បីរួមគ្នាកសាងជាតិយើងឱ្យកាន់តែរីកចម្រើន  សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ ការចូលរួមពីគ្រិស្ត្តបរិស័ទកម្ពុជា ដើម្បីរួមគ្នាកសាងជាតិយើងឱ្យកាន់តែរីកចម្រើន 

ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនក្រោមម្លប់សន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យអស់ពីសមត្ថភាព ពីកម្លាំងកាយចិត្ត និងប្រាជ្ញា ស្មារតីរបស់យើង បន្តរួមគ្នាពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិរបស់យើង ក្នុងបុព្វហេតុលើកកម្ពស់ជីវភាពរបស់ប្រជាជន និងធ្វើឱ្យសាសនិកគ្រប់ជំនឿសាសនានៅកម្ពុជា កាន់តែមានសុខដុមភាព ប្រសើរឡើងនិងរីកចម្រើនទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណពីសំណាក់ ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រីជាថ្នាក់ដឹកនាំ និងបរិស័ទនៃគ្រិស្តសាសនា ក៏ដូចជាប្រជាជនទូទៅ រួមគ្នាកសាងប្រទេសយើងឱ្យក្លាយទៅជាប្រទេសមួយគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិនិងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ជាប្រទេសមួយដែលមានប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសាមគ្គីធម៌ និងជាប្រទេសដែលសម្បូររុងរឿង បន្តនូវអរិយធម៌ដ៏ខ្ពង់ខ្ពស់ក្រោមម្លប់សន្តិភាពជានិរន្តរ៍៕


អត្ថបទទាក់ទង