ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសថា អ្នកដំណើរលើនាវា Westerdam ដែលនៅសេសសល់ ៧៨១នាក់ មិនមានមេរោគ Covid-19 ទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 2
ក្រសួងសុខាភិបាល ប្រកាសថា អ្នកដំណើរលើនាវា Westerdam ដែលនៅសេសសល់ ៧៨១នាក់ មិនមានមេរោគ Covid-19 ទេ ក្រសួងសុខាភិបាល ប្រកាសថា អ្នកដំណើរលើនាវា Westerdam ដែលនៅសេសសល់ ៧៨១នាក់ មិនមានមេរោគ Covid-19 ទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់ប្រមាណ ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ ហើយពេលនេះភាគីពាក់ព័ន្ធកំពុងសម្រួលដល់ពួកគេដើម្បីចាកចេញពីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖

  • សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។
  • ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
  • គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចដញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ផ្អែកលើលទ្ធផលខាលើនេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ទប្រះសីហនុ កំពុងបំពេញកិច្ចការដោយសហការជាមយយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឱ្យអ្នកដំណើរដែលនៅសេសសល់ទាំងអស់ អាចបានបន្តដំណើរតាមជើងហោះហើរ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ប្រកបដោយការងារ និងជីវិតប្រចាំថ្ងៃ នៅប្រទេសរបស់ពួកគេរៀងៗខ្លួន៕

អត្ថបទទាក់ទង