ខ្មែរប៉ុស្ដិ៍ Close

បន្ទាប់ពីបង្ហោះបានជាង ១ម៉ោង ត្រសក់ផ្អែមបន្ទាយស្រីទទួលបានការកុម្ម៉ង់ទិញជាង ១០តោន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 29
បន្ទាប់ពីបង្ហោះបានជាង ១ម៉ោង ត្រសក់ផ្អែមបន្ទាយស្រីទទួលបានការកុម្ម៉ង់ទិញជាង ១០តោន បន្ទាប់ពីបង្ហោះបានជាង ១ម៉ោង ត្រសក់ផ្អែមបន្ទាយស្រីទទួលបានការកុម្ម៉ង់ទិញជាង ១០តោន

លោកឃឹម ហ្វីណង់បានអោយដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ។»

លោកបានបង្ហោះសារដូចនេះបន្ទាប់ពីបានអំពាវនាវអោយមហាជនជួយទិញត្រសក់ផ្អែមដោយសារការបញ្ជាទិញមានការធ្លាក់ចុះដល់ទៅជាង៩០%ឯណោះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសាររបស់គាត់៖

គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ។

ដូច្នេះ ដើម្បីសម្របសម្រួលជូនសហគមន៍កសិករ សម្រាប់រាល់ការកម៉្មង់ទិញ ការលក់ និងការដឹកជញ្ជូនអោយមានប្រសិទ្ធភាព ជៀសវាងការអាក់អន់ស្រពន់ចិត្តដោយប្រការណាមួយ ខ្ញុំសម្រេចចិត្តថានឹងទទួលខុសត្រូវម៉ៅទិញត្រសក់ផ្អែមទាំងអស់ក្នុងចំការទាំងមូល ដែលមានចំនួនសរុបប្រមាណពី២០តោន ទៅ៣០តោន យកមករ៉ាប់រងចែកចាយបន្តជូនដោយមិនមានយកប្រាក់ចំណេញបន្ថែមឡើយ និងធ្វើការលើកកម្មវិធីលក់ធំនៅផ្សារហេរីថេក ពីថ្ងៃ២០កុម្ភៈ?មកថ្ងៃ១៨កុម្ភៈ វិញ។ ខ្ញុំបានបង្កើតក្រុមការងារសម្របសម្រួលដូចខាងក្រោម៖

– ទំនាក់ទំនងទិញក្នុងខេត្តសៀមរាប៖ ០៧៨ ៦១៩ ៩៣៣ (ពិសី)
– ទំនាក់ទំនងទិញនៅភ្នំពេញ៖ ០១២ ៥១៤ ៥៦៥ (បញ្ញាវឌ្ឍន៍)
– កន្លែងលក់រាយ៖ ផ្សារហេរីថេក សៀមរាប (ពីថ្ងៃទី១៨កុម្ភៈ២០២០)

ជួសមុខអោយសហគមន៍កសិករអ្នកដាំត្រសក់ផ្អែមបន្ទាយស្រី ខ្ញុំពិតជារំភើបចិត្តឥតឧបមាចំពោះកាយវិការឈឺឆ្អាល ស្រុះគ្នាជួយកសិកររបស់យើងក្នុងគ្រាលំបាកមួយនេះ។ អរគុណដែលបានចូលរួម អរគុណដែលបានជួយដោះស្រាយបញ្ហា។ សូមអោយស្មារតីខ្មែរជួយខ្មែរ នៅតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។ ❤️ ?

អត្ថបទទាក់ទង