ខ្មែរប៉ុស្ដិ៍ Close

កាកបាទក្រហមកម្ពុជា​ នឹងប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព – ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 2915
កាកបាទក្រហមកម្ពុជា​ នឹងប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព – ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»កាកបាទក្រហមកម្ពុជា​ នឹងប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព – ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»

កាកបាទក្រហមកម្ពុជា នឹងប្រារព្ធមេទ្ទីងថ្នាក់ជាតិ ដើម្បីអបអរសាទរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព – ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»។

តាមរយៈសេចក្តីប្រកាសព័ត៌មាន កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ទិវានេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឥស្សរជន ថ្នាក់ដឹកនាំជាតិ អ​ន្តរជាតិ និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋានប្រមាណ ៤ពាន់នាក់។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងឆ្លៀតឱកាសនេះដើម្បីបង្ហាញអំពីសមិទ្ធផល ស្នាដៃ បេសកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងកិច្ចការជួយដល់សង្គមជាតិនាពេលកន្លងមក និងយកឱកាសនេះដើម្បីកៀរគររកមូលនិធិបន្តធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនផងដែរ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖