ខ្មែរប៉ុស្ដិ៍ Close

ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តសៀមរាប​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 49
ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តសៀមរាប​ ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តសៀមរាប​

ថ្ងៃសុក្រ ទី ២០ ខែ មេសា ឆ្នាំ ២០១៨​ ឯកឧត្តមបណ្ឌិត​ ឃឹម​ ប៊ុនសុង​ អភិបាលខេត្ត​ និងឯកត្តម​ នូ​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តសៀមរាប​ នៅសាលាខេត្តសៀមរាប។

ពិធីប្រកាសនេះ​ មានការអញ្ជើញចូលរួមពីឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ទេស រដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

ការប្រកាសចូលកាន់មុខតំណែងលោក ចៅ​ ម៉ៅមុន្នីប្រធានសាខាពន្ធដារខេត្តថ្មីជំនួសលោក​ ខូយ​ ឈី​ ដែលត្រូវចូលនិវត្តន៍។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានចូលរួមចែករំលែក និងផ្តល់នូវចំណេះដឹង បទពិសោធន៍មួយចំនួន ចំពោះ លោក ប្រធានសាខាពន្ធដារ ដែលទើបចូលកាន់មុខតំណែង នា ពេលនេះ ក្នុងបរិបទ នៃកំណែទម្រង់ស៊ីជម្រៅ​ ការពង្រឹង អភិបាលកិច្ច នៃការផ្តល់ សេវា និងគោលការណ៍ ណែ នាំថ្មីៗ ដូចខាងក្រោម៖

  • បន្តពង្រឹងប្រពៃណីសាមគ្គីផ្ទៃក្នុងកាន់តែប្រសើរ និង ទូលំ ទូលាយ ថែមទៀតរវាងថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ជាមួយបណ្តាមន្ទីរ-អង្គភា ព និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ។
  • ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រង ចេះសម្របសម្រួលតាមដានការ ងារ និងលើកទឹកចិត្តមន្រ្តីក្រោមឱវាទ ដើម្បីពួកគេបញ្ចេញ ឱ្យ អ ស់ ពី សមត្ថ ភាព និងមនសិកាការងាររបស់ខ្លួន។
  • ត្រូវមានគំនិតផ្តួចផ្តើម និងមនសិកាការងារខ្ពស់ ប្រកបដោយ តម្លា ភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ។
  • បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវយុទ្ធសា្រស្ត កៀគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨។
  • បន្តការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងឱ្យបាន កា ន់ តែជ្រូតជ្រាបថែមទៀត ក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធនីមួយៗ ជាពិសេសពន្ធដែលពាក់ព័ន្ធនឹងវិស័យអចលនៈទ្រព្យ ដើម្បី ជៀ ស វាងមានការយល់ច្រឡំដែលនាំទៅដល់បញ្ហាផ្សេងៗ កើតមាន ជា យថាហេតុ។
  • យកចិត្តទុកដាក់ណែនាំអ្នកជាប់ពន្ធតូច និងលើកទឹកចិត្តពួក គា ត់ ឱ្យមកចុះបញ្ជីសម្រាប់អ្នកជាប់ពន្ធ ដែលមានផលរបរប្រចាំចាប់ ពី ២៥០លានរៀល។
  • ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ជាពិសេសពន្ធសម្រាប់ជា ប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាធានាបាន នូ វ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រមូល ចំណូ ល ពន្ធទាំងនេះ។
  • ពង្រឹង និងបេ្តជ្ញាផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និង បំពាក់បរិក្ខាបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការ ជាមួយគ្រប់មន្ទីរ-អង្គភាព ពាក់ ព័ន្ធ ទាំ ងអស់ទៅតាមការចាំបាច់ និង រក្សានូវអាកប្បកិរិយាទន់ភ្លន់ ជា ពាក្យសម្តីទៅកាន់អ្នកជាប់ពន្ធ និង ទាំងការអនុវត្តវិធានការ ពន្ធ ដា រ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារ «ឆ្លុះកញ្ចក់ មុជទឹក ដុសអែល ព្យាបាល និងវះកាត់»៕

 

អត្ថបទទាក់ទង