ខ្មែរប៉ុស្ដិ៍ Close

លោក ឃឹម ប៊ុនសុង ដឹកនាំប្រតិភូ ចូលរួមពិព័រណ៌ចិន-អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងគួយលីង ប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 914
លោក ឃឹម ប៊ុនសុង ដឹកនាំប្រតិភូ ចូលរួមពិព័រណ៌ចិន-អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងគួយលីង ប្រទេសចិនលោក ឃឹម ប៊ុនសុង ដឹកនាំប្រតិភូ ចូលរួមពិព័រណ៌ចិន-អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងគួយលីង ប្រទេសចិន

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ដល់២៩ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំមន្ដ្រីរាជការ ចូលរួមពិព័រណ៌ចិន-អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងគួយលីង ប្រទេសចិន។ ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លេខាបក្សក្រុងគួយលីង និងអភិបាលក្រុងគួយលីងផងដែរ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តសៀមរាប បានស្នើដល់ក្រុងគួយលីង ឲ្យជួយស្ថាបនាផ្លូវមួយខ្សែ និងរថយន្ដសម្អាតផ្លូវ២គ្រឿង ព្រមទាំងរថយន្ដបាញ់ទឹកលាងផ្លូវមួយគ្រឿង។

ជាការឆ្លើយតប រដ្ឋបាលក្រុងគួយលីង ក៏បានទទួលសំណើររបស់លោកអភិបាលខេត្តសៀមរាប និងសន្យាពិនិត្យលទ្ធភាពជំនួយផ្លូវ ដែលដាក់ឈ្មោះថា «ផ្លូវមិត្តភាពគួយលីង-សៀមរាប»

ដោយឡែករថយន្ដ៣គ្រឿងនោះ រដ្ឋបាលក្រុងគួយលីង នឹងផ្ដល់ជូនតាមសំណើររបស់លោក ឃឹម ប៊ុនសុង ខណៈដែលផ្លូវអភិបាលក្រុងគួយលីង នឹងដាក់សំណើរទៅថ្នាក់លើបន្ដទៀត៕

អត្ថបទទាក់ទង