លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ទោះបីមានការងារមមារញឹកនៅក្នុង ឬក្រៅប្រទេសច្រើនយ៉ាងណាក្តី ក៏ខ្ញុំមិនចោលការហាត់កីឡាដែរ ដើម្បីសុខភាពល្អរឹងមាំ!
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហោះរូបភាពវាយហ្គោល និងសារនៅលើ Facebook ផ្លូវការរបស់លោកដោយបានបញ្ជាក់ថា ទោះបីមានការងារមមារញឹក នៅក្នុងឬក្រៅប្រទេសច្រើនយ៉ាងណាក្តី ក៏លោកមិនចោលការហាត់កីឡាដែរ ជាពិសេសឆ្លៀតវាយហ្គោលជាប្រចាំ ដើម្បីសុខភាពល្អរឹងមាំ។
ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា ការលេងកីឡាវាយហ្គោលនេះ ពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងដៃវាយរបស់លោកកាន់តែខ្លាំងល្អ និងត្រង់ជាងមុន។ ជាមួយគ្នានេះ នៅល្ងាចថ្ងៃនេះ លោកមានជំនួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ ដែលមកបំពេញទស្សនកិច្ច២ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ចំពោះខ្ញុំ ទោះបីមានការងារមមារញឹក នៅក្នុងឬក្រៅប្រទេសច្រើនយ៉ាងណាក្តី ក៏ខ្ញុំមិនចោលការហាត់កីឡាដែរ ជាពិសេសឆ្លៀតវាយហ្គោលជាប្រចាំ ដើម្បីសុខភាពល្អរឹងមាំ។ ពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងដៃវាយរបស់ខ្ញុំកាន់តែខ្លាំងល្អ និងត្រង់ជាងមុន។ នៅល្ងាចថ្ងៃអាទិត្យនេះ ខ្ញុំនឹងទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវផងដែរ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អ» ៕